Monday, June 18, 2018

ស្ថានភាពវិស័យកសិកម្ម កម្ពុជា


ស្ថានភាពទៅលើវិស័យកសិកម្ម​ រុក្ខាប្រម៉ាញ់ និង​ នេសាទ ឆ្នាំ២០១៣
ឆ្នាំ២០១៣ គឺជា​ឆ្នាំ​ចុងក្រោយ នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទ​ទី២ និង​ក៏​ជា​ឆ្នាំ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុ​កៅ​ណ​ដំណាក់កាល​ទី៣ របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ មុតមាំ និង​គតិបណ្ឌិតរបស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ 
មកទល់ពេលនេះ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា និង​រដូវរ​ប្រាំង​ត្រូវ​បានបញ្ចប់​ការដាំដុះ​ជា​ស្ថាពរ និង​ឈាន​ដល់ពេល​កំណត់​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រារព្វ​ធ្វើ​សន្និបាត​បូកសរុប​ការងារកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឆ្នាំ២០១៣-២០១៤ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​ឆ្នាំ២០១៤-២០១៥ ដើម្បី​ឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​សមិទ្ធិផល​ដែល​សម្រេច​បានជា​វិជ្ជមាន ក៏ដូចជា​ការប្រមូលផ្តុំ​នូវ​មតិយោបល់ ទស្សនៈ​ទៅលើ​ប​ណ្ហា​ប្រឈមមុខ​ងឡាយនិង​ការវិភាគ​ចែករំលែក​លើ​បទពិសោធន៍ល្អៗ ជាពិសេស​ការផ្តល់​អនុ​សាសន៍​គន្លឹះ​ដ៏​មានតម្លៃ​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដើម្បី​ជា​ត្រីវិស័យ​ក្នុងការ​រៀបចំ​ជា​ចក្ខុវិស័យ ជា​យុទ្ធសាស្ត្រនិង​លើក​ទិសដៅ​អនុវត្ត​បន្ត​នៅ​ឆ្នាំ​បន្ទាប់ ឱ្យមាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា ទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា។ 
http://www.maff.gov.kh/images/11-6-201800-1.jpg
នា​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ បើទោះបីជា​បាន​ជួបប្រទះ​នូវ​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ​ជា​បន្តបន្ទាប់ (ទន្លេមេគង្គ និង​ទឹកភ្លៀង) កង្វះខាត​ទឹក​នៅ​ពាក់កណ្តាល​រដូវវស្សា និង​សត្វល្អិត​នៅក្នុង​ខេត្ត​មួយចំនួន មាន​ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កណ្តាល កោះកុង ក្រចេះ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ មណ្ឌលគិរី សៀមរាប ស្ទឹងត្រែង រតនគិរី ស្វាយរៀង តាកែវ ឧ​ត្ត​រ​មានជ័យ ប៉ៃលិនព្រមទាំង​រាជធានី​ភ្នំពេញ រួមទាំង​ឥទ្ធិពល​បន្សល់​ពី​វិ​ប​ត្ត​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ចពិភពលោក ដែល​នៅ​មិនទាន់មាន​ភាពប្រាកដប្រជា​នៅឡើយ តែ​ក្រោម​ការខិតខំ​ប្រឹងប្រែងរ​បស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទតាម​ការណែនាំ និង​តម្រង់ទិស ក៏ដូចជា​វិធានការ​ឆ្លើយតប​យ៉ាង​មាន​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល និង​ដោយមាន​ការចូលរួម​ដ៏​សកម្ម ពី​គ្រប់​ក្រសួង​ស្ថាប័ន អាជ្ញាធរ​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធនិង​ប្រជាកសិករ​ទូទាំងប្រទេស ព្រមទាំង​ការរួមចំណែក​ពី​ដៃគូ​អភិវឌ្ឍន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ខិតខំ​ប្រឹងប្រែង​ធ្វើឱ្យ​ផលិតកម្ម​កសិកម្ម នៅតែមាន​ការកើនឡើង​គួរឱ្យកត់សម្គាល់។ 
ជាក់ស្តែង​ស្រូវ​រដូវវស្សា​ឆ្នាំ២០១៣នេះ ពិតមែន​តែមាន​ភាពមិន​ប្រក្រតី​នៃ​គ្រោះធម្មជាតិ ក៏​ស្ថានភាព​ផលិតកម្ម​កសិកម្ម ជា​រួមមាន​កម្រិត​ល្អ​ទូទាំងប្រទេស។យើង​បាន​ដាំ​ដុះ​ស្រូវ​រដូវវស្សា​លើ​ផ្ទៃដី​ជិត២,៥៧លាន​ហ​តដែលមាន​ទិន្នផល​ជា​មធ្យម​ចំនួន២,៩២៥/ហ​ត ដោយ​ទទួល​បរិមាណ​ផល​សរុប​ជាង៧,២៧លាន​តោន និង​ស្រូវ​រដូវវស្សា​ឆ្នាំ២០១៣-២០១៤ លើ​ផ្ទៃដី​ប្រមាណ៤៨៤ពាន់​ហ​ត ដែលមាន​ទិន្នផល​ជា​មធ្យម៤,៣៨៣ត/ហ​តដោយ​ទទួលបាន​បរិមាណ​ផល​សរុប​ជិត២,១២លាន​តោន។
សរុប​ទាំង​រដូវវស្សា និង​រដូវប្រាំង យើង​អនុវត្តបាន​លើ​ផ្ទៃដី​សរុប៣,០៥២លាន​ហ​ត ដោយ​ទទួល​បរិមាណ​ផល​សរុប​ប្រមាណ៩,៣៩លាន​តោន​ស្រូវនិង​ទិន្នផល​មធ្យម​ប្រចាំឆ្នាំ៣,១៦៣ត/ហ​ត។ជារួម​តុល្យភាព​ស្បៀង​នៅសល់​ប្រមាណ៣,០៩លាន​តោន​អង្ករ គិត​ជា​ស្រូវ​ជាង៤,៨លាន​តោន​លើស​ឆ្នាំមុន៩៣ពាន់​តោន​ស្រូវនិង​ខ្ពស់ជាង​មធ្យមភាគ១០ឆ្នាំកន្លងមក​ប្រមាណ១,៣លាន​តោន​អង្ករ ដែល​នេះ​ជា​ជោគជ័យ​មួយ​ធំធេង​របស់​កម្ពុជា។
ការពិសោធន៍​ស្រាវជ្រាវ​ដំណាំ ការ​ស្វែងរ​បច្ចេកទេស​សមស្របដើម្បី​យកទៅ​ផ្សព្វផ្សាយ​ជូន​ប្រជាកសិករ​ប្រើប្រាស់​ក្នុង​ការធ្វើ​ប្រពលវប្បកម្ម​ដំណាំ កំពុង​ត្រូវបាន​ដំណើការ​យ៉ាង​ផុសផុល ពិសេស​ការអនុវត្ត​ការងារ​ពិសោធន៍​ស្រាវជ្រាវ​លើ​ដំណាំ​ស្រូវ​យ៉ាងសកម្ម​នៅ វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា តាម​កសិដ្ឋាន​ស្ថានីយ៍ មណ្ឌល​អភិវឌ្ឍ​កសិកម្ម និង​ស្រែ​កសិករ មាន​ជា​អារ​ទិ៍ ការពិសោធន៍​ពាក់ព័ន្ធ​នឹង​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ជី ការពិសោធន៍​ប្រៀបធៀប​ពូជ ការពិសោធន៍​បន្សាំ​ពូជនិង​ការពិសោធន៍​អំពី​វិធីសាស្ត្រ​ដាំ​ដុះ​ដំណាំផ្សេងៗទៀត។
ការធ្វើ​បង្ហាញ​ទិវា​ស្រែ និង​ការរៀបចំ​ទស្សនៈកិច្ច​សិក្សា ដោយមាន​កសិករ​ចូលរួម​ត្រូវបាន​អនុវត្ត​យ៉ាងសកម្ម និង​បាន​បញ្ចេញ​ពូជស្រូវ​ថ្មី​មួយទៀត​ឈ្មោះដំណើប​ស្បៃ​មង្គល​ ជូន​កសិករ​ប្រើប្រាស់។ ផ្លែផ្កា​ដែល​លេច​ចេញពី​ការ​សម្រួច​សកម្មភាពរ​បស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការជំរុញ​ផលិតកម្ម​ស្រូវនិង​នាំចេញ​អង្ករ បាននិងកំពុង​រីកចម្រើន​គួរឱ្យកត់សម្គាល់។
គួរកត់សម្គាល់​ផងដែរ​ថា ការនាំចេញ​អង្ករ​កម្ពុជា​កំពុង​ស្ថិតនៅលើ​និន្នាការ​កើន​ឡើងជា​លំដាប់ ជាពិសេស​នៅ​ឆ្នាំ២០១៣កន្លងមកនេះ អង្ករ​ប្រមាណ​ជាង ៣៧៨ ពាន់​តោនត្រូវបាន​នាំចេញ​ទៅកាន់៦៦ប្រទេស​រួចទៅហើយ។ ជា​មោទនៈ​មួយទៀត​គឺ​អង្ករ​ពូជ​ផ្ការំដួល​ត្រូវបាន​ពិភពលោក​ទទួលស្គាល់ថា​ល្អ​ជាងគេ​ក្នុង​ពិភពលោក​ក្នុង​ឆ្នាំ២០១២និង​ឆ្នាំ២០១ជាប់ៗគ្នា។ ចំពោះ​ដំណាំ​រួមផ្សំ​និង​ដំណាំ​ឩ​ស្សា​ហក​ម្មសំខាន់ៗ ក៏មាន​ការកើនឡើង​លើ​ស​ឆ្នាំមុន។ ជារួម​ឈាន​មកដល់​ពេលបច្ចុប្បន្ន​ការងារ​បង្កបង្កើនផល​ដំណាំ​ឆ្នាំ២០១៣-២០១៤នេះ ទទួលបាន​ផល​ល្អប្រសើរ។ដោយឡែក ផលិតកម្ម​សត្វ​នៅ​កម្ពុជា​ជាពិសេស គោក្របី និង​បក្សាបក្សី​មានការ​អភិវឌ្ឍន៍​គួរកត់សម្គាល់។ ដោយ​ធ្វើការ​ប្រៀបធៀប​ផលិតកម្ម​សត្វ​ពី​ឆ្នាំ២០០៩ ដល់​ឆ្នាំ២០១៣ ឃើញថា​ផលិតកម្ម​គោ​ថយចុះ​ប្រមាណ៤,១៦% ក្របី​ថយចុះ ៥,៧៦%។ការថយចុះ​នេះ​គឺ បណ្តាលមកពី​មួយផ្នែក​ធំ ដោយសារ​ការប្រើប្រាស់​គ្រឿងយន្ត​ក្នុង​ផលិតកម្ម កសិកម្ម​ជំនួស​ឱ្យ​ការប្រើប្រាស់​កម្លាំង​អូសទាញ​គោ ក្របី (នៅ​ឆ្នាំ២០១៣ ការ​ភ្ជួរ​រាស់​ដោយ​គោ ក្របី​មាន​ចំនួន០,៩៦លាន​ហ​ត ស្មើនឹង៣០% នៅ​ខណៈដែល​ការ​ភ្ជួរ​រាស់​ដោយ​ត្រាក់ទ័រ-គោយន្ត​មាន​ចំនួន២,៣១លាន​ហ​ត ស្មើនឹង៧០%)។ ការចិញ្ចឹម​បក្សី​ពី​ឆ្នាំ២០០៩ ដល់​ឆ្នាំ២០១៣មានការ​កើនឡើង​យ៉ាងខ្លាំង​រហូតដល់ ៣៥,៣% គឺ​ពី២០,១៩លាន​ក្បាល ដល់ ២៧,៣២លាន​ក្បាល។
ចំពោះ​ដំណាំ​អចិ​ន្ត្រៃ​ដូចជា កៅស៊ូ ស្វាយចន្ទី ដំណាំ​ឈើ​ហូប​ផ្លែផ្សេងៗ និង​ចម្ការ។ល។ កំពុងមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​ជា​លក្ខណៈ​គ្រួសារ និង​ជា​លក្ខណៈ​វិនិយោគ​ខ្នាតតូច មធ្យម និង​ធំ។ គួរ​កត់សម្គាល់ថាមកដល់​ឆ្នាំ២០១៣ ផ្ទ​ដី​ដាំ​ដុះ​កៅស៊ូ​ទូទាំងប្រទេស​ប្រមាណ០,៣៣លាន​ហ​ត គឺ​កើនឡើង១៧,៣% ប្រៀបធៀប​ទៅនឹង​ឆ្នាំ២០១២ ក្នុងនោះ​ការអភិវឌ្ឍន៍​វិស័យ​កៅស៊ូ​គ្រួសារមានការ​អភិវឌ្ឍន៍​តា​ម​សន្ទុះ​មួយ​គួរឱ្យ​ចាប់អារម្មណ៍។ ចំណែកឯ​វិស័យ​ជលផល ការធ្វើ​នេសាទ​ទឹកសាប​បាន​កើនឡើង៣,៧% គឺ​ពី៥០៩ពាន់​តោន​នៅ​ឆ្នាំ២០១២ ដល់​ប្រមាណ៥២៨ពាន់​តោន​នៅ​ឆ្នាំ២០១៣ ហើយ​ការធ្វើ​នេសាទ​សមុទ្រ​សម្រេចបាន១១០ពាន់​តោនកើន​លើស​មុន​ឆ្នាំមុន១១%។
ការអភិវឌ្ឍ​វារីវប្បកម្ម ដូចជា​ការចិញ្ចឹម​ត្រី បង្គា សម្រេចបាន៩ម៉ឺន​តោន កើន​លើស​ឆ្នាំមុន ២១,៦% និង​សហគមន៍​នេសាទ​មាន​ចំនួន៥១៦សហគមន៍​ត្រូវបាន​បង្កើត ក្នុងនោះ៣៦០សហគមន៍ បាន​ចុះបញ្ជី​ទទួលស្គាល់ជា​ផ្លូវការ​នៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួចហើយ។ 
ចំពោះ​ការ​វិវឌ្ឍន​រីកចម្រើន​នៃ​វិស័យ​ជលផល យើង​អាច​វាយតម្លៃ​ជា​ជំហាន​ជាដំបូង​ថា ការកែទម្រង់​ស៊ីជម្រៅ​វិស័យ​ជលផល​ដំណាក់កាល​ទី២របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រីដែល​បានសម្រេច​លុប​ឡូត៍​នេសាទ​ទាំងអស់ ទុក​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ និង​ធ្វើជា​កន្លែង​អភិរក្ស​ជលផល កំពុង​បានផ្តល់​ផល​ជា​វិជ្ជមាន​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេសពិសេស​ការកើនឡើង​ផល​នេសាទ​តាម​គ្រួសារ ដែលមាន​ប្រជា​នេសាទ​ប្រមាណ១,៥លាន​នាក់​កំពុង​ចូលរួម។ 
ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ព្រៃឈើ និង​ច្បាប់​ស្តីពី​ជលផល កំពុង​ត្រូវបាន​យកចិត្តទុកដាក់ និង​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​គ្រប់​រូបភាព​នៃ​បទល្មើសផ្សេងៗក្រោម​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ។ 
ទន្ទឹមនឹង​អនុវិស័យ​ខាងលើ (ផលិតកម្ម​ដំណាំ​ស្រូវ ផលិតកម្ម និង​បសុព្យាបាល ផលិតកម្ម​ដំណាំ​កៅស៊ូ រុក្ខកម្ម ជលផល) ផ្នែក​សេវាកម្ម និង​ការគាំទ្រផ្សេងៗក៏បាន​សម្រេច​នូវ​លទ្ធផល​ការងារ​តាម​ផ្នែកនីមួយៗបានល្អ​ប្រសើរ ស្របតាម​គោលការណ៍ និង​ទិសដៅ​របស់​រាជរដ្ឋាភិបាល​ដូចជា​ការងារ​វិនិយោគ​សាធារណៈ ការរៀបចំ​គម្រោង​សម្រាប់​អភិវឌ្ឍន៍​វិស័យ​កសិកម្មការងារ​វិនិយោគ​ផ្នែក​ឯកជន​លើ​វិស័យ​កសិកម្ម មានការ​កើនឡើង ការងារ​ស្រាវជ្រាវ​និង​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​កាន់​តែ​ទូលំទូលាយ កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​កាន់តែ​ល្អប្រសើរ​ឡើងនិង​ការរៀបចំ​លិខិតបទដ្ឋាន​ច្បាប់ លិខិតបទដ្ឋាន​ក្រោម​ច្បាប់ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ត្រូវបានធ្វើ​កាន់តែច្រើន​ផងដែរ។
តាម​ការរៀបរាប់​ខាងលើ យើង​អាច​វាយតម្លៃ​បាន​ថា បរិមាណ​ផលិតកម្ម​ស្រូវ​មានការ​កើនឡើង បើ​ប្រៀប​នឹង​ឆ្នាំកន្លងមក ជារួម​ការងារ​បង្កប​ង្កើ​ន​ផល​កសិកម្ម​មួយឆ្នាំ​ទៅមួយ​ឆ្នាំ​កំពុង​វិវឌ្ឍន៍​ល្អប្រសើរនិង​មានការ​ចាប់អារម្មណ៍​ខ្ពស់​ពី​ប្រជាកសិករ​របស់​យើង។ 
ជារួម​សមិទ្ធផល ដែល​សម្រេចបាន​ដូច​ក្នុង​របាយការណ៍​លម្អិត​នវ គឺជា​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ដៃគូ​អភិវឌ្ឍន៍​នានា និង​ការចូលរួម​យ៉ាង​សស្រាក់សស្រាំ​របស់​ប្រជាពលរដ្ឋ​ផងដែរ។ 
ជា​សន្និដ្ឋាន កសិកម្ម​កម្ពុជា​សម្រេច​បាន​នូវ​លទ្ធផល​ល្អប្រសើរ ដោយសារ​ការដាក់ចេញ និង​អនុវ
ត្ត​ប្រកបដោយ​ភាពឈ្លាសវៃ និង​ម៉ឺងម៉ាត់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា។



No comments:

Post a Comment